ឡាវនាំចេញច្រើន តែប្រទេសនៅបន្តប្រឈមនឹងឱនភាពពាណិជ្ជកម្ម

未分類
ទីក្រុងវៀងច័ន្ទ – តម្លៃនៃការនាំចេញទំនិញរបស់ប្រទេសឡាវនៅខែឧសភា បានកើនឡើងខ្ពស់ជាងខែមេសា ប៉ុន្តែប្រទេសនេះនៅតែបន្តជួបវិបត្តិពាណិជ្ជកម្ម ដែលការនាំចូលច្រើនជាងការនាំចេញ។
នៅអំឡុងខែមេសា ការនាំចេញផលិតផលរបស់ឡាវមានតម្លៃ ២០៩លានដុល្លារអាមេរិក ដោយសារតែឥទ្ធិពលនៃបញ្ហាជំងឺឆ្លងសកល COVID-19 ហើយរហូតដល់ខែឧសភា ការនាំចេញរបស់ប្រទេសនេះបានកើនតម្លៃដល់ជិត ២៦៤លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយការសែត Vientiane Times កាលពីថ្ងៃសុក្រ។
ទំនិញនាំចេញសំខាន់ៗមាន រ៉ែទង់ដែង ឈើគ្រញូង ក្រដាសសំណល់ គ្រឿងស្ពាន់ គ្រឿងកំប៉ុងនិងភេសជ្ជៈថាមពល សម្លៀកបំពាក់ គ្រឿងបន្លាស់និងឧបករណ៍អគ្គិសនី ផលិតផលកសិកម្មមាន​ ផ្លែចេក ឪឡឹក អំពិល

リンク元

コメント

タイトルとURLをコピーしました