ក្រុមហ៊ុនធំមួយរបស់ចិនបង្ហើបគម្រោងវិនិយោគលើវិស័យកសិឧស្សាហកម្មដើម្បីជំរុញការនាំចេញ

未分類
ដោយ: គង់ សូរិយា
ភ្នំពេញ: ក្រុមហ៊ុន Khmer Holding Group ដឹកនាំដោយលោក ឆាវ អ៊ីនទ័រ បានប្រកាសពីគំរោងវិនិយោគលើផ្នែកជាច្រើននៃវិស័យកសិឧស្សាហកម្ម ដើម្បីជំរុញការនាំចេញទៅកាន់ទីផ្សារប្រទេសចិននាពេលខាងមុខ។
ក្នុងជំនួបជាមួយលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១នេះ លោក ឆាវ អ៊ីនទ័រអគ្គនាយកក្រុមហ៊ុនKhmer Holding Groupបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនរបស់លោកគ្រោងនឹងដាំដុះរុក្ខជាតិឱសថ បង្កើតវិទ្យាស្ថានស្រាវជ្រាវរុក្ខជាតិឱសថ ដំណាំកសិកម្ម និងផលិតជីសរីរាង្គ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសបម្រើឲ្យវិស័យកសិកម្ម ប្រមូលផ្តុំកសិផល ឃ្លាំងស្តុកត្រជាក់ កែច្នៃ និងនាំចេញ។

リンク元

コメント

タイトルとURLをコピーしました