ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្មីចំនួន២ខ្សែទៀតកំពុងត្រូវបានសិក្សា និងត្រៀមសាងសង់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ

未分類
ដោយ ៖ រ៉ាណេត
សៀមរាប ៖ គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមជាមួយនឹងផ្លូវថ្មីមួយចំនួនទៀតនៅក្នុតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប កំពុងត្រូវបានសិក្សាលម្អិតពីស្ថានភាពនៃទីតាំង រួមជាមួយដំណោះស្រាយនានាដើម្បីអភិរក្ស និងឈានទៅរកកិច្ចអភិវឌ្ឍន៍បន្ថែមនៅក្នុងតំបន់សម្រាប់បង្កើនសោភ័ណភាព និងជាភាពទាក់ទាញទេសចរបន្ថែមទៀត។
លោកហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរាបានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ថា ពេលនេះមន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យទីតាំងមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដើម្បីផ្តល់យោបល់បច្ចេកទេស និងដំណោះស្រាយនានាសម្រាប់កិច្ចការអភិរក្ស និងអភិវឌ្ឍន៍បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធ រួមជាមួយផ្លូវថ្នល់មួយចំនួនទៀត ដ

リンク元

コメント

タイトルとURLをコピーしました