កសិករនៅភ្នំព្រឹក ដាំបន្លែក្នុងរោងសំណាញ់លើផ្ទៃដីត្រឹមតែ២៥០ម៉ែត្រការ៉េ អាចបានប្រាក់ចំណូល៨០ម៉ឺនរៀលក្នុងមួយខែ

未分類
បាត់ដំបង៖ ប្រជាកសិករសហគមន៍ពន្លឺថ្មីពេជ្រចិន្តា ស្ថិតក្នុងស្រុកភ្នំព្រឹក លើកឡើងថា កន្លងមកបងប្អូនធ្លាប់ដាំបន្លែនៅទីវាល ដែលវាពិបាកទាំងការថែទាំនិង ពិបាករកទីផ្សារ ប៉ុន្តែការដាំតាមបច្ចេកទេសថ្មី ងាយស្រួលនិងទទួលបានផលច្រើន ស្រួលលក់។
បងប្អូនកសិករបានបន្តថា ដោយមិនអាចទទួលបានផលល្អក្នុងការដាំបន្លែនៅទីវាល ពួកគាត់ក៏បានចាប់ផ្ដើមស្វែងរកការដាំដុះបន្លែមានទីផ្សារល្អវិញ ទើបសម្រេចរៀន បច្ចេកទេសដាំបន្លែសុវត្ថិភាពក្នុងរោងសំណាញ់យូវី ពីមន្ត្រីកសិកម្ម និងអ្នកជំនាញ កសិកម្មនៅសហគមន៍តាសីសាមគ្គី ស្ថិតក្នុងស្រុកថ្មគោល ខណៈសហគមន៍មួយនេះ ក៏បានរកទីផ្សារនៅរាជធានីភ្នំពេញឱ្យ និងលក់បានតម្លៃសមរម្យ ទូទាត់នឹងការចំណាយ បាន ហើយសល់ប្រាក់ខ្លះសម្

リンク元

コメント

タイトルとURLをコピーしました