ខេត្តកំពតនឹងមានកន្លែងកម្សាន្តសាធារណៈដ៏ធំមួយនៅជាប់មាត់ព្រែក

未分類
ដោយៈ រ៉ាណេត
កំពតៈ កន្លែងកម្សាន្តសាធារណៈដ៏ធំប្រចាំខេត្តកំពត នឹងលេចរូបរាងឡើងក្នុងពេ​លឆាប់ៗខាងមុខនេះ ក្រោមការរៀបចំ និងកែលម្អរដោយរដ្ឋបាលខេត្ត ស្ថិតនៅជាប់មាត់ព្រែកកំពង់បាយ ក្រុងកំពត ដែលជាសមិទ្ធផលថ្មី សម្រាប់ខេត្តគោលដៅទេសចរណ៍មួយនេះ។
លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពត បានឱ្យដឹងនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះថា គម្រោងកែលម្អ និងពង្រីកសួនច្បារថ្មីមួយកន្លែងនេះគឺស្ថិតនៅតាមដងព្រែកកំពង់បាយ ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។
លោកបន្តថា គម្រោងនេះមានប្រវែង៦៣៣ម៉ែត្រ ទទឹងសួនមានប្រមាណ៣៤ម៉ែត្រ លាតសន្ធឹងពីខាងត្បូងគល់ស្ពានថ្មី រហូតដល់គល់ស្ពានឥន្ទធនូចាស់ ចែកចេញ៣តំបន់ជាកំណត់សំគាល់ក្នុងនោះរួ

リンク元

コメント

タイトルとURLをコピーしました