រដ្ឋគ្រោងជ្រើសរើសទីតាំងមួយក្នុងក្រុងព្រះសីហនុ ដើម្បីរៀបចំជាវិថីម្ហូបអាហារមានស្ដង់ដារ (street food)

未分類
រដ្ឋបាលខេត្តព្រះសីហនុ កំពុងសិក្សាជ្រើសរើសទីតាំងបរិវេណសួនមហោស្រពចាស់ ក្នុងសង្កាត់លេខ២ ក្រុងព្រះសីហនុ ដើម្បីរៀបចំជាវិថីម្ហូបអាហារ Street Food ថ្មីមួយកន្លែង ក្នុងគោលបំណងដើម្បីលើកសោភណភាពក្រុង និងជម្រុញវិស័យទេសចរណ៍។
ថ្លែងក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ អភិបាលខេត្តព្រះសីហនុ ឯកឧត្តម គួច ចំរើន​ យល់ឃើញថា៖ «ការរៀបចំសេវាកម្មស្តង់ដារ Street Food នេះ នឹងអាចទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយក៏ជាកន្លែងទទួលទានអាហារដែលមានសុវត្ថិភាពមួយ នៅក្រុងព្រះសីហនុផងដែរ» ។
ឯកឧត្តមបានបន្ថែមថា៖ «អ្នកដែលត្រូវបានអនុញ្ញាតឱ្យលក់ដូរ តម្រូវឱ្យអនុវត្តតាមស្តង់ដារសេវាកម្មវិថីលក់ម្ហូបអាហារ ដែលកំណត់ច្បាស់លាស់ ដើម្បីធានាគុណភាព ស

リンク元

コメント

タイトルとURLをコピーしました