រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ កំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក ស្ថិតក្នុង​រាជធានី​ភ្នំពេញ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​

未分類
​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានចេញ​អនុក្រឹត្យ ស្តីពី​ការកំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក ស្ថិតក្នុង​រាជធានី​ភ្នំពេញ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​។​
​រាជរដ្ឋាភិបាល សម្រេច ត្រូវបាន​កំណត់​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងត្របែក​ទំហំ ១៤៥.៦២៧ ម៉ែត្រការ៉េ (​មួយរយ​សែសិប​ប្រាំ​ពាន់​ប្រាំមួយរយ​ម្ភៃ​ប្រាំពីរ​ម៉ែត្រក្រឡា​) ស្ថិតក្នុង​រាជធានី​ភ្នំពេញ ជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដូច​មាន តារាង​និយាម​កា​។​
​សូមបញ្ជាក់ថា ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ បាន​ជម្រាបជូន​ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ កម្មវត្ថុ​ករណី​សំណើ​គោរព​សុំ​គោល

リンク元

コメント

タイトルとURLをコピーしました