ក្រសួងការពារជាតិ ចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនចិន ដើម្បីតាមដាន និងគ្រប់គ្រង់គ្រោះមហន្តរាយឲ្យបានទាន់ពេលវេលា

未分類
ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បានចុះអនុស្សរណៈយោគយល់ជាមួយក្រុមហ៊ុនចិនមួយ ដែលមានឈ្មោះថា ស៊ែនសូរ៉ូ ខេមបូឌា (Sensoro Cambodia) ដើម្បីគ្រប់គ្រង់ និងតាមដាននូវគ្រោះមហន្តរាយនានា ជាពិសេសករណីអគ្គិភ័យ ខណៈឧបករណ៍ទាំងនោះអាចបង្ការទុកជាមុនតាមរយៈបច្ចេកវិទ្យាឈានមុខដ៏ទំនើបនោះ។
ថ្លែងក្នុងកម្មវិធីចុះអនុស្សរណៈនោះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ បានលើកឡើងថា ការចុះអនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងនាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមហ៊ុនចិននេះ គឺនឹងធ្វើឲ្យក្រសួងការពារជាតិកម្ពុជា កាន់តែមានធនធានបន្ថែមទៀត

リンク元

コメント

タイトルとURLをコピーしました