ឃាត់ខ្លួន​ស្ត្រី​ម្នាក់ លួច​ម៉ូតូ​មួយគ្រឿង , អធិការនគរបាល​ស្រុក​ព្រៃកប្បាស អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ចូលរួម​សហការ​ផ្តល់ព័ត៌មាន រាល់​បទល្មើស ដែល​កើតឡើង​

未分類
​តាកែវ ៖ នគរបាល​ស្រុក​ព្រៃកប្បាស បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លួច​ម៉ូតូ​មួយគ្រឿង នៅ​ថ្ងៃព្រហស្បតិ៍ ទី ២១ ខែមករា ឆ្នាំ​២០២១ វេលា​ម៉ោង​៩​និង​៥​នាទី នៅ​ចំណុច​ផ្លូវ​ខ្នង​ព្រែក​កា​វ៉ា​ក់ ស្ថិតក្នុង​ភូមិ​ព្រៃ​ល្វា​កើត ឃុំ​ព្រៃ​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។ ចំណែកឯ​បក្សពួក​ម្នាក់​ទៀត បាន​រត់​គេចខ្លួនបាត់ ខណៈ​សមត្ថកិច្ច​កំពុង​តាម​ប្រមាញ់​។​
អធិការនគរបាល​ស្រុក​ព្រៃកប្បាស បាន​បន្តថា ករណី​លួច​ម៉ូតូ​គ្រឿង​នេះ បង្កដោយ​ជនសង្ស័យ​ចំនួន​ពីរ​នាក់ ក្រោយពី​ទទួលបាន​ព័ត៌មាន ពី​ប្រជាពលរដ្ឋ​ថា មាន​ចោរលួច​ម៉ូតូ​នៅត្រង់ចំណុច​ខាងលើ​ភ្លាម លោក​វរសេនីយ៍ឯក ឡេង ប៊ុនឡុង អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស បាន​ដឹក

リンク元

コメント

タイトルとURLをコピーしました