ស្អាតខ្លាំងណាស់! អាគារថ្មីដ៏ធំស្កឹមស្កៃ របស់ក្រសួងរៀបចំដែនដី នគរូនីយកម្ម ផ្ទុះការសសើរពីមហាជនយ៉ាងច្រើន

未分類
អាគារថ្មីនៃទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្ម និង សំណង់ គ្រោងនិងបញ្ចប់ការសាងសង់ជាស្ថាពរ នៅមុនបំណាច់ខែមីនា​ ខាងមុខនេះ និងត្រៀមបើកសម្ភោធជាផ្លូវការនៅថ្ងៃទី ០៤ មេសា ឆ្នាំ ២០២១ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្ដី​នៃព្រះរាជាណាចក្រកម្ពុជា។ អាគារនេះផងដែរ ចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី ២៨​មករា ឆ្នាំ ២០២០ មកទល់ពេលនេះបានលេចរូបរាងឡើងយ៉ាងល្អប្រណិត គួរជាទីទាក់ទាញក្រៃលែង។ យ៉ាងណាមិញ មានការលើកសសើរពីសំណាក់មហាជនពលរដ្ឋខ្មែរ ចំពោះអាគារថ្មីនេះ ដោយសាងសង់ឡើងរក្សារនូវអត្តសញ្ញាណខ្មែរ ប្រើរចនាបទខ្មែរ តាំងពីបុរាណ ដែលយើងឃើញនូវប្រាង្គប្រាសាទ និងវត្តអារាមខ្មែរយើង។
អត្ថបទដោយ៖ ពិសី
The post ស្អា

リンク元

コメント

タイトルとURLをコピーしました