រដ្ឋសម្រេចកាត់ដីបឹងត្របែកជាសម្បត្តិរដ្ឋ ហើយនឹងស្ដារហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅទីនោះ

未分類
រដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់យកផ្ទៃអាងស្តុកទឹកបឹងត្របែកទំហំជាង ១៤ ហិកតា ជាសម្បត្តិរដ្ឋ ហើយក៏គ្រោងនឹងស្ថាបនាជញ្ជាំងទប់ដីថ្មី និងជីកស្តារអាងស្តុកទឹកផងដែរ ដើម្បីដោះស្រាយបញ្ហារំលោភដីរដ្ឋ និងទឹកជំនន់ក្នុងក្រុងភ្នំពេញ។
នេះបើយើងតាមអនុក្រឹត្យលេខ២២១ អនក្រ.បក ចុះថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០២០ និងលិខិតលេខ១១០៣ សជណ.មយ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
លិខិតដដែលនេះ ក៏បានឱ្យដឹងថា ការស្ថាបនាជញ្ជាំងទប់នឹងត្រូវធ្វើពីបេតុងអារម៉េ ឬ Concrete Shite pileំ ដែលនឹងព័ទ្ធជុំវិញអាងស្តុកទឹកបឹងត្របែក ដើម្បីការពារមិនឱ្យមានរំលោភបន្តទៀត។
មួយវិញទៀត រដ្ឋនឹងធ្វើការជីកស្តារអាងទឹកបឹងត្របែកផ្នែកខាងលើឱ្យជ្រៅជាងមុន

リンク元

コメント

タイトルとURLをコピーしました