បុរស​ម្នាក់​ស្រវឹង​បើករថយន្ត​ Alphard​ ទៅបុក​រថយន្ត​ MAZDA ​រួច​ព្យាយាម​បើក​រត់​ទៅបុក​រថយន្ត​មួយគ្រឿង​និង​ម៉ូតូ​២​គ្រឿង​ទៀត​ បណ្តាល​ឲ្យ​នារី​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​និង​៣​នាក់​ទៀត ​រងរបួស​ស្រាល​

未分類
​ភ្នំពេញ​÷​នារី​ស្រស់ស្អាត​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​ និង​៣​នាក់​ទៀត​រងរបួស​ស្រាល​ បន្ទាប់ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​រថយន្ត​ Alphard​ បើក​ទៅបុក​រួច​កិន​ពីលើ​បណ្តាល​ឲ្យ​ស្លាប់​នៅនឹងកន្លែង​។ ចំណែកឯ​ជនបង្ក​វិញ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន​វាយខ្នោះ​យកទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្ទឹងមានជ័យ​ទី ៣ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ​បានកើត​ឡើង​នៅវេលា​ម៉ោង​៨ និង ១៥ នាទី​យប់​ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២១៧ ត្រង់ចំណុច​ទល់មុខ​បុរី​ប៉េង​ហួត ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី ២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​សព​ជនរងគ្រោ

リンク元

コメント

タイトルとURLをコピーしました