ដំណឹងរីករាយ! អ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់បានជាសះស្បើយ ខណៈពេលដែលមិនមានករណីឆ្លងថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ

未分類
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ចំនួន ៤នាក់ ខណៈពេលដែលមិនមានរកឃើញករណីឆ្លងថ្មីនោះទេ គិតត្រឹមព្រឹកថ្ងៃចន្ទនេះ។
អ្នកដែលទើបជាសះស្បើយពីជំងឺកូវីដ១៩ទាំងនោះមានដូចជា៖
ស្ត្រីជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ២០២១ កន្លងទៅ
ស្ត្រីជនជាតិខ្មែរ អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសថៃ និងបានមកដល់កម្ពុជាកាលពីថ្ងៃទី

リンク元

コメント

タイトルとURLをコピーしました