ជញ្ជីងទូទាត់បន្តមានអតិរេក ១,៧ ភាគរយ នៅឆ្នាំ ២០២០

未分類
ជញ្ជីងទូទាត់ (BOP) របស់ប្រទេសកម្ពុជាបន្តមានអតិរេក ១,៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ ២០២០ ជាមួយនឹងកំណើនដែលគាំទ្រដោយលំហូរទុនវិនិយោគផ្ទាល់ពីបរទេស និងការនាំចេញ។ នេះបើយោងតាមរបាយការណ៍ពីធនាគារជាតិ នៃកម្ពុជា។
ធនាគារជាតិ នៃកម្ពុជាបន្ថែមថាគណនីចរន្តត្រូវបានប៉ាន់ប្រមាណថានឹងមានឱនភាព ៧,៦ ភាគរយនៃ ផ.ស.ស ធៀបនឹង ១៥ ភាគរយ នៃ ផ.ស.ស ឆ្នាំមុនដោយសារតែការធ្លាក់ចុះនៃឱនភាពពាណិជ្ជកម្មទំនិញ។
របាយការណ៍ដដែលបានបន្តថាការនាំចេញសរុបបានកើនឡើង ១៥,៩ ភាគរយ នៅក្នុងឆ្នាំ ២០២០ ដោយសារតែការកើនឡើងនៃការនាំចេញមាស គ្រឿងអេឡិចត្រូនិក ទោចក្រយាន អង្ករ និងកៅស៊ូ ខណៈការនាំចេញផលិតផលកាត់ដេរបានធ្លាក់ចុះប្រមាណ ៧,៨ ភាគរយ។
របាយការណ៍របស់ធនាគារជ

リンク元

コメント

タイトルとURLをコピーしました