ស្ថាបនិក​ Daewoo​ Group ​លោក គឹម វូឈុង៖“​មនុស្ស​ភាគ​ច្រើន​ចង់​ទំនេរ​ ប៉ុន្តែ​ខ្ញុំ​នឹង​ឈឺ ​បើ​ខ្ញុំ​មិន​បាន​ធ្វើ​ការ”​

未分類
លោក គឹម វូឈុង មានដើមកំណើតចេញពីគ្រួសារក្រីក្រគ្មានទ្រព្យធនមែន ប៉ុន្តែក្តីស្រមៃ មហិច្ចតា ជំនឿជឿជាក់ និងការតាំងចិត្តដ៏មោះមុត គួបផ្សំជាមួយផ្នត់គំនិតសុទិដ្ឋនិយមបាននាំលោកឱ្យក្លាយទៅជាសហគ្រិនចំណានមួយរូបនៅក្នុងប្រទេសកូរ៉េខាងត្បូង។ លោក​ គឹម វូឈុង​ ជា​ស្ថាបនិក​នៃ​បណ្តុំ​សហគ្រាស DAEWOO ហើយយុវជន ភាគច្រើននៅទូទាំងពិភពលោកស្គាល់លោក តាមរយៈសៀវភៅ «សហគ្រិន​ចំណាន ឬ ​គ្រប់​មាគ៌ា​សុទ្ឋ​តែ​ក្រាល​មាស» ជាស្នាដៃតែមួយគត់របស់លោក ដែលមានខ្លឹមសារ​បង្ហាញ​អំពី​គំនិតត្រិះរិះ​ពិចារណា ការវិភាគព្រឹត្តិការណ៍​បច្ចុប្បន្នមួយចំនួន​​មាន​ជាអាទិ៍ដូចជា ​ឧក្រិដ្ឋកម្ម អត្ថប្រយោជន៍​នៃ​ការសិក្សា ​ការងារ និង​តួនាទី​របស់​ស្រី្ត​នៅក្នុង​សង្គមជាតិ

リンク元

コメント

タイトルとURLをコピーしました