ក្រុមហ៊ុនបច្ចេកវិទ្យាធំៗចាប់ដៃគ្នាបង្កើតរថយន្ដអគ្គិសនីច្រើនពេក ពេលនេះ Tesla ងាកមកសហការជាមួយ Samsung វិញដើម្បីផលិតបន្ទះឈីបបំពាក់លើរថយន្ដបើកបរដោយស្វ័យប្រវត្តិ

未分類
បច្ចុប្បន្នគេបានសង្កេតឃើញថាក្រុមហ៊ុន Samsung ហាក់ដូចជាកំពុងតែព្យាយាមខ្លាំងមែនទែនដើម្បី ឈានមុខគេនៅក្នុងមុខតំណែងទីផ្សារនៃក្រុមហ៊ុនផលិតបន្ទះឈីបហើយការខិតខំប្រឹងប្រែងនេះក៏បានលេចចេញជារូបរាងបន្ដិចម្ដងៗហើយ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានចូលរួមវិនិយោគជាមួយ។ ទាក់ទិនទៅនឹងការផលិតបន្ទះឈីបនេះផងដែរ ក្រុមហ៊ុន Tesla ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិកក៏បានចាប់អារម្មណ៍ជាមួយនឹងបន្ទះឈីបរបស់ Samsung ជាខ្លាំង រហូតដល់សម្រេចចិត្តមកចាប់ដៃសហការជាមួយក្រុមហ៊ុនរបស់កូរ៉េមួយនេះ ដើម្បីផលិតបន្ទះឈីបបំពាក់ទៅលើរថយន្ដបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន។ បើយោងតាមគេហទំព័រសារព័ត៌មាន GIZMOCHINA បានឲ្យដឹងថាបន្ទះឈីបដែលក្រុមទាំ

リンク元

コメント

タイトルとURLをコピーしました