ទូតខ្មែរនៅម៉ាឡេស៉ី អំពាវនាវឱ្យពលករខ្មែរ ឈប់ធ្វើចំណាកស្រុកខុសច្បាប់ បន្ទាប់ពីជួយសង្គ្រោះពលករជាច្រើនរូប

未分類
(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១នេះ បានអំពាវនាវដល់ពលករខ្មែរនានា ឱ្យឈប់ធ្វើចំណាកស្រុកដោយខុសច្បាប់។ ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីស្ថានទូតទើបនឹងអន្តរាគមន៍ជួយសង្គ្រោះពលករខុសច្បាប់ជាច្រើនរូប ដែលរងគ្រោះនៅប្រទេសម៉ាឡេស៊ី។
តាមរយៈ Facebook, ទូតខ្មែរនៅម៉ាឡេស៉ី បានសរសេរបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅថ្ងៃទី២៧ ខែមកនេះ ពលករពលការិនីកម្ពុជាចំនួន ៦រូប បានវិលត្រឡប់ទៅកម្ពុជាវិញតាមជើងយន្តហោះសិង្ហបូរី ក្រោមការជួយសម្របសម្រួលរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសម៉ាឡេស៉ី។ សូមការធ្វើដំណើរបានប្រកបដោយសុវត្ថិភាព (សូមបងប្អូនបញ្ឈប់ការធ្វើចំណាកស្រុកដោយខុសច្បាប់)»។
សូមជម្រាបថ

リンク元

コメント

タイトルとURLをコピーしました