រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ នឹង​ហ៊ុមព័ទ្ធ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់ នៅ​ថ្ងៃស្អែក​នេះ ដែល​អាច​នឹង​ធ្វើឱ្យ មាន​បញ្ហា​កកស្ទះ​ចរាចរណ៍ នៅ​អំឡុងពេល​នៃ​ការជួសជុល​នេះ​

未分類
ភ្នំពេញ ៖ ​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ នៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការហ៊ុមព័ទ្ធ​ការដ្ឋាន​ជួសជុល​ស្ពាន​ព្រះមុនីវង្ស​ចាស់​។​
​រដ្ឋបាល​ខណ្ឌ​ច្បារអំពៅ សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល ត្រូវ​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ព្រះមុនីវង្ស​ចាស់ មេត្តា​ជ្រាបថា​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​អនុវត្ត​គម្រោង​ជួសជុល បង្កាន់ដៃស្ពាន ផ្លូវ​ថ្មើរជើង និង​អ៊ុត​កៅស៊ូ​តួ​ស្ពាន ចាប់ពី​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២១ នេះ​តទៅ​។​
​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ដំណឹង​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​មេត្តា​ជ្រាប និង យោគយល់​អធ្យាស្រ័យ នៅក្នុង​កំឡុងពេល​នៃ​ដំណើរការ​ការដ្ឋាន

リンク元

コメント

タイトルとURLをコピーしました