ក្រសួងដែនដីចេញនីតិវិធីលម្អិតក្នុងការផ្តល់អាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់

未分類
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញបែបបទ និងនីតិវិធីជាលម្អិត ក្នុងការផ្តល់អាជ្ញាបណ្ណថ្មី ការបន្ត និងការបញ្ចប់សុពលភាពដល់អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុនត្រួតពិនិត្យ និងបញ្ជាក់សំណង់។ នេះបើយោងតាមប្រកាសលេខ០៣៣ ដ.ន.ស/ប្រ.ក.នី.ក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២១។
ប្រកាសនេះ បានបញ្ជាក់ថា អ្នកវិជ្ជាជីវៈ ឬក្រុមហ៊ុន ដែលមានគុណសម្បត្តិ និងបទពិសោធន៍ការងារគ្រប់គ្រាន់ អាចដាក់ពាក្យស្នើសុំអាជ្ញាបណ្ណត្រួតពិនិត្យ និងបញ្ជាក់សំណង់ នៅច្រកចេញចូលតែមួយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ពេលដាក់ពាក្យ អ្នកដាក់ពាក្យត្រូវភ្ជាប់មកនូវឯកសារចាំបាច់ដូចជា លិខិតធានាអះអាងវិញ្ញាបនបត្រធានារ៉ាប់រង វិញ្ញាបនបត្របញ្ជាក់ការចុះប

リンク元

コメント

タイトルとURLをコピーしました