ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១ករណី ខណៈពុំមានករណីជាសះស្បើយបន្ថែមទេ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ

未分類
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ថាខ្លួនបានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១នាក់បន្ថែមទៀត ខណៈពេលដែលពុំមានករណីជាសះស្បើយថ្មីណាមួយនោះទេ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ។
អ្នកដែលរកឃើញមានវិជ្ជមានកូវីដ១៩នោះគឺបុរសជនជាតិឥណ្ឌូនេស៊ី អាយុ២៩ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសហ្វ៊ីលីពីន បន្តជើងហោះហើរនៅប្រទេកូរ៉េខាងត្បូង និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ។ បច្ចុប្បន្នបុរសរូបនេះត្រូវបានដាក់អោយនៅសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។
ចំណែកឯអ្នកដែលបានរួមដំណើ

リンク元

コメント

タイトルとURLをコピーしました