បុរស​ជា​កម្មករ​ម្នាក់​ត្រូវ​ថ្ម​ម៉ាប​បាក់​សង្កត់​លើ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អាណោចអាធ័ម នៅក្នុង​ក្រុមហ៊ុន​ថ្ម​ម៉ាប ចាវ​ឆឹង​

未分類
​ភ្នំពេញ​៖​បុរស​ជា​កម្មករ​ម្នាក់​បម្រើការ​ក្នុង​ក្រុមហ៊ុន​ថ្ម​ម៉ាប​ចាវ​ឆឹង ត្រូវ​ថ្ម​ម៉ាប​បាក់​សង្កត់ពីលើ​បណ្តាល​ឲ្យ​ស្លាប់ ខណៈពេល​កំពុង​បំពេញការងារ​។​
​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៣​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០២១ ស្ថិតនៅ​ផ្លូវ​បេតុង​ក្នុងភូមិ​ទ្រា​៤ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​
​ជនរងគ្រោះ​មានឈ្មោះ យឹម​បូ​ណា ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ជិត​កន្លែងកើតហេតុ​ខាងលើ មាន​ប្រពន្ធ​និង​កូន មាន​ស្រុ​កំណើត​នៅ​ខេត្តពោធិ៍សាត់​។​
​ប្រភពព័ត៌មាន​ពី​កម្មករ​នៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​កំពុងតែធ្វើការ ដោយបាន​លី​ថ្ម​ម៉ាប​មួយ​ផ្ទាំង

リンク元

コメント

タイトルとURLをコピーしました