សម្ដេច ហ៊ុន សែន៖ រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ មិនមែនសុទ្ធតែជាកម្ចីពីបរទេសទាំងស្រុងទេ

未分類
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឱ្យដឹងថា រាល់គម្រោងវិនិយោគក្នុងស្រុកទាំងអស់ សុទ្ធតែមានការរួមចំណែកពីថវិកាបដិភាគរបស់រដ្ឋាភិបាល ពោលគឺមិនមែនអាស្រ័យតែលើការវិនិយោគ ឬកម្ចីពីបរទេសទាំងស្រុងទេ។
ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង កាលព្រឹកថ្ងៃទី ១ កុម្ភៈ នេះ សម្ដេចបានមានប្រសាសន៍ថា រដ្ឋាភិបាលតែងតែសន្សំ និងប្រមូលបដិភាគសម្រាប់ត្រៀមអភិវឌ្ឍន៍លើគម្រោងចាំបាច់នានាក្នុងស្រុក។
សម្ដេច មានប្រសាសន៍ថា៖ «រាល់គម្រោងទាំងអស់ទាមទារឱ្យមានគម្រោងបដិភាគរបស់យើង តួរយ៉ាងដូចគម្រោងនេះ [រោងចក្រទឹកស្អាតបាក់ខែង] ជាថវិកាបដិភាគចេញមកពីរដ្ឋាករទឹកភ្នំពេញ។ រីឯ គម្រោងរោងចក្រនៅចំការមន ជាថវិកាបដិភាគក៏ចេញមកពីរដ

リンク元

コメント

タイトルとURLをコピーしました