ព្រះមហាក្សត្រ ប្រោសព្រះរាជទានស្រះទឹកធំមួយដល់ប្រជារាសាស្ត្រនៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង

未分類
ព្រះករុណាជាអម្ចាស់ ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានស្រះទឹកធំមួយ ដល់ប្រជានុរាស្ត្រនៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានទំហំបណ្តោយ ៦០ ម៉ែត្រ ទទឹង ៤០ ម៉ែត្រ និងជម្រៅ ៣ ម៉ែត្រ ហើយកំពុងដំណើរការជីកដោយក្រុមការងារនៃក្រុមសម្ដេចឪ។
ក្រុមសម្តេចឪបានខិតខំប្រឹងប្រែងកសាងព្រះរាជសមិទ្ធផលដ៏ឧត្តុងឧត្តមនេះចាប់តាំងពីថ្ងៃទី២៦ ខែមករា រហូតដល់ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ ដោយសម្រេចបានលទ្ធផលប្រមាណ ១៥% ហើយ។
យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជ

リンク元

コメント

タイトルとURLをコピーしました