កម្ពុជាទើបរកឃើញកូវីដ ១៩ បំលែងខ្លួនថ្មី!  អនុវត្តវិធានការការពារខ្លួនសាមញ្ញៗ ទាំងនេះនឹងជួយការពារអ្នកពីការឆ្លងរីករាលដាល

未分類
បច្ចុប្បន្ន កូវីដ ១៩ នៅតែបន្តរាតត្បាតនៅលើសកលលោកយ៉ាងខ្លាំងក្លា។ ដូច្នេះពលរដ្ឋខ្មែរ មិនត្រូវភ្លេចខ្លួន ឬមើលស្រាលលើលទ្ធភាពចម្លងរហ័ស និងភាពសាហាវធ្ងន់ធ្ងររបស់ជំងឺនេះឡើយ។ ជំងឺនេះ អាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ប្រសិនបើបុគ្គលមិនបានការពារខ្លួនត្រឹមត្រូវនោះទេ។ ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២១ ម្សិលមិញនេះដែរ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេក្ដីប្រកាសព័ត៌មានស្ដី ការវិភាគមន្ទីរពិសោធន៍រកឃើញអ្នកវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី លើអ្នកដំណើរជនជាតិបរទេសចំនួន ០៣នាក់(បុរសជនជាតិឥណ្ឌា ២ នាក់ និងស្រ្ដីជនជាតិចិនម្នាក់)។ ក្នុងនោះ វីរុសកូវីដ-១៩ បំប្លែងខ្លួនថ្ម

リンク元

コメント

タイトルとURLをコピーしました