គម្រោងស្ថាបនាផ្លូវចំនួន ១១ ខ្សែ តម្លៃ ១០០ លានដុល្លារនៅខេត្តព្រះសីហនុ សម្រេចបាន ៣១% ហើយ

未分類
គម្រោងស្ថាបនាផ្លូវចំនួន ១១ ខ្សែនៅខេត្តព្រះសីហនុ ដែលនឹងត្រូវចំណាយទុនសាងសង់ប្រមាណ ១០០លានដុល្លារ សម្រេចបានប្រមាណ ៣១% ហើយ។ នេះបើយោងតាមការឱ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ចូន កាលពីថ្ងៃទី ១៦ កុម្ភៈ នេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើបច្ចុប្បន្នភាពជូនសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ ថា គម្រោងស្ថាបនាផ្លូវចំនួន១១ ខ្សែសម្រេចបាន ៣១,១៥% ខណៈការងារ ស្តារអូរប្រឡាយធម្មជាតិចំនួន ៥ ខ្សែប្រវែងសរុប ២៧,៥ គីឡូម៉ែត្រនៅខេត្តនេះ សម្រេចបាន៩៦,៦២% ។
គួរបញ្ជាក់ផងដែរថា គម្រោងផ្លូវ ១១ ខ្សែនេះ ជាគម្រោងបន្ថែមពីលើគម្រោងផ្លូវ ៣៤ ខ្សែ ដែលស្ថាបនាជិតរួច ហើយគ្រោងបើកឱ្យប្រើប្រាស់នៅខែ មេសា។ (អានបន្ថែម)
ដោយឡែក សម

リンク元

コメント

タイトルとURLをコピーしました