ក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន ១ករណី និងពុំមានករណីជាសះស្បើយថ្មីនោះទេ

未分類
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ខ្លួនបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ១ករណីបន្ថែមទៀត ខណៈពេលដែលពុំមានអ្នកជំងឺណាម្នាក់ទៀតត្រូវបានព្យាបាលជាសះស្បើយនោះទេ។
អ្នកដែលទើបរកឃើញមានឆ្លងកូវីដ១៩ នោះគឺស្ត្រីជនជាតិចិន អាយុ២៥ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ជាអ្នកដែលបានធ្វើដំណើរមកពីប្រទេសអារ៉ាប់ បន្តជើងហោះហើរនៅប្រទេសសឹង្ហបុរី និងបានមកដល់កម្ពុជាកាលពីថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៨៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំ

リンク元

コメント

タイトルとURLをコピーしました