លោកស្រី មិថុនា ភូថង ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុង សម្រាប់អាណត្តិថ្មី

未分類
(ភ្នំពេញ)៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាល នៃគណៈអភិបាលខេត្តកោះកុង សម្រាប់អាណត្តិថ្មី។
ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានធ្វើឡើងកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងព្រះរាជក្រឹត្យ ដែល Fresh News ទទួលបាននៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ បានគូសបញ្ជាក់ដែរថា ការត្រាស់បង្គាប់តែងតាំងលោកស្រី មិថុនា ភូថង ជាអភិបាលខេត្តកោះកុងអាណត្តិថ្មីនេះ មានការទូលថ្វាយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
សូមបញ្ជាក់ថា លោកស្រី មិថុនា ភូថង អាយុប្រមាណ ៤០ឆ្នាំ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលខេត្តកោះកុង ជាលើ

リンク元

コメント

タイトルとURLをコピーしました