​អង្គភាព​ប្រឆាំង​អំពើពុករលួយ លើក​ពេល​ការប្រឡងប្រជែង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល ដោយសារ​ជំងឺ​កូ​វីដ​១៩

未分類
​ភ្នំពេញ​៖ អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅ​កាត់​ថា ACU បានសម្រេច​លើក​ពេល នៃ​ដំណើរការ​ប្រឡងប្រជែង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រីរាជការ​ស៉ី​វិល ដែល​សម័យ​ប្រឡង​គ្រោង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១​ខាងមុខនេះ​។ ការលើក​ពេល​បែបនេះ ដោយសារ​ជំងឺ​កូ​វីដ​១៩ ។​
​សេចក្តីជូនដំណឹង​នៅ​ល្ងាច​ថ្ងៃទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ឲ្យ​ដឹង​ទៀតថា កាលបរិច្ឆេទ​ថ្មី នៃ​ការប្រឡង​ខាងលើ គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង នឹង​ជូនដំណឹង​តាម​ក្រោយ​។​
​គួរ​ជម្រាប​ថា នេះ​ជាការ​ពន្យារពេល​លើក​ទី​៤ នៃ​ការប្រឡង​ជ្រើសរើស​ក្របខណ្ឌ​មន្ត្រីរាជការ​ស៊ីវិល របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយសារតែ​វិបត្តិ​កូ​វីដ​១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

リンク元

コメント

タイトルとURLをコピーしました