អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុនកូកាកូឡានឹងធ្វើការរួមគ្នាលើគម្រោងកែច្នៃសំរាម

未分類
អាជ្ញាធរជាតិអប្សរាសហការជាមួយក្រុមហ៊ុនកូកាកូឡានឹងចាប់ផ្តើមគម្រោងសាកល្បងកែច្នៃសំរាមនៅក្នុងបរិវេណប្រាសាទអង្គរវត្ត ក្នុងគោលបំណងកាត់បន្ថយការបំពុលបរិស្ថាន។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបាននិយាយថា គម្រោងនេះនឹងអនុវត្តនៅក្នុងបរិវេណប្រាសាទអង្គរវត្តជាមុនសិន។
លោកបន្តថាក្រោមគម្រោងនេះ សំរាមនឹងត្រូវបានបែងចែក ដើម្បីងាយស្រួលគ្រប់គ្រង និងដឹកជញ្ជូន។
លោកបន្ថែមថា អាជីវករដែលលក់នៅក្នុងឧទ្យានប្រាសាទអង្គរ ក៏ដូចជាអ្នកទេសចរណ៍ដែលមកលេងប្រាសាទបានបោះចោលសំរាមដោយមិនបានបែងចែក។
លោកបានប្រាប់កាសែតខ្មែរថាមស៍កាលពីថ្ងៃចន្ទថា៖ «គម្រោងនេះគឺរួមសហការជាមួយនឹងក្រុមហ៊ុនកូកាកូឡាក្នុងការកែច្នៃកាកសំណល់សម្រាប់ការប្រើប្រាស់ឡើងវិញ»

リンク元

コメント

タイトルとURLをコピーしました